អំពី HTWC

និមិត្ត

ភ្ជាប់ដួងចិត្តទៅកាន់ព្រះគ្រីស្ទ តាមរយៈការថ្វាយបង្គំ ។

បេសកកម្ម

  • លើកស្ទួយវិស័យចំរៀង និងបទភ្លេងថ្វាយបង្គំ ព្រមទាំងផលិតចំរៀងនិពន្ធថ្មី នៃប្រទេសកម្ពុជាអោយមានភាពល្អប្រសើរឡើង
  • ប្រមូលផ្តុំអ្នកដែលមានដួងចិត្ត ថ្វាយបង្គំ ដែលមកពីគ្រប់និកាយ ដើម្បីលើកតម្កើងព្រះនាមព្រះយេស៊ូគ្រីស្ទ
  • ជួយបណ្តុះបណ្តាលសហគមន៍គ្រីស្ទបរិស័ទ ដែលខ្វះធនធានផ្នែកបច្ចេកទេស ថ្វាយបង្គំ និងតន្រ្តី
  • ជាមជ្ឈមណ្ឌលសំរាប់យុវជនចូលរួម ថ្វាយបង្គំ អធិស្ឋាន និងលើកទឹកចិត្ត worship Cambodia

ប្រវត្តិសង្ខេបនៃសហគមន៍ HTWC

HTWC ជាសហគម៍តន្រ្តីករគ្រីស្ទបរិស័ទ្ទដែលចាប់ផ្តើមឡើងតាំងពីឆ្នាំ២០១៥ ដោយមានឈ្មោះដំបូងហៅថា THE BAND ។ HTWC បង្កើតឡើងដើម្បីជាដៃគូក្នុងមហាបេសកកម្មសម្រាប់ថ្វាយសិរីល្អដល់ព្រះយេស៊ូវគ្រីស្ទ តាមរយៈតន្រ្តី ដោយការសរសើរ និងថ្វាយបង្គំ។ យើងមានបំណងចិត្តតែមួយ សម្រាប់គោលដៅតែមួយក្នុងការលើកទឹកចិត្តតាមរយៈការប្រកប អធិស្ឋាន សិក្សាព្រះបន្ទូល និងការថ្វាយបង្គំដែលមានលក្ខណៈខាងវិញ្ញាណ និងសេចក្តីពិត រួមទាំងការនិពន្ធជាបទចម្រៀងថ្វាយបង្គំ និងសរសើរថ្មីៗជាភាសាខែ្មរ ដើម្បីសម្រាប់ជាប្រភពផ្គត់ផ្គង់គ្រប់ផ្នែកតាមដែលអាចធ្វើទៅបាន ។ HTWC សូមស្វាគម៍ដល់បងប្អូនរួមជំនឿទាំងអស់ ដែលអាចចូលរួមជាមួយគ្នាក្នុងការពង្រីកវិស័យតន្រ្តីថ្វាយបង្គំអោយកាន់តែទូលំទូលាយឡើងដល់គ្រីស្តបរិស័ទ្ទក្នុងស្រុកក៏ដូចជាប្រជាជាតិយើងផងដែរ ។

ែផនការរយៈពេលខ្លី (ឆ្នាំ ២០១៩)

  • ធ្វើវីឌីអូ និង ចម្រៀងលក្ខណៈCover បទបកប្រែ និង ធ្វើការថតបទចម្រៀងចាស់ៗឡើងវិញ ដែលមានគុណភាព
  • ប្រើប្រាស់ធនធានខាងលើ ដើម្បីជម្រុញឲ្យសហគមន៍គ្រីស្ទបរិស័ទកម្ពុជា អាចស្គាល់សហគមន៍មួយនេះ តាមរយៈ បណ្តាញសង្គម Youtube, facebook, និង របៀបផ្សេងៗទៀត។

ែផនការរយៈពេលវែង (ឆ្នាំ ២០២០-២០២៥)

  • ផលិតបទសម្រៀងនិពន្ធថ្មី
  • បង្កើតជាសៀវភៅចម្រៀង
  • និពន្ធជាកំណាព្យ
  • ផលិតចម្រៀងខារ៉ាអូខេថ្វាយបង្គំព្រះ
  • បង្កើតវគ្គថ្វាយបង្គំខ្លីៗ
  • បង្កើតជាវីឌីអូបង្រៀនលេងបទចម្រៀងថ្វាយបង្គំផ្សេងៗ
  • បង្កើតវីឌីអូ និង វគ្គបង្រៀនការថ្វាយបង្គំ
  • អានព្រះគម្ពីរខ្លីៗ ទាក់ទងការថ្វាយបង្គំ
  • ផលិតបទចម្រៀងនិពន្ធថ្មី មកពី២៥ខេត្តក្រុង
  • ផលិតវីឌីអូ សម្ភាសន៍អ្នកនិពន្ធចម្រៀងថ្វាយបង្គំ តាមសម័យកាលនិមួយៗ
  • រៀបចំការប្រគុំតន្រ្តីអ្នកសិល្បៈគ្រីស្ទាន
  • ចុះហ្វឹកហ្វឺនក្រុមថ្វាយបង្គំនៅតាមតំបន់នានា ដែលខ្វះខាតធនធានការថ្វាយបង្គំ
  • បង្កើតក្រុមថ្វាយបង្គំបង្គោលមួយសម្រាប់ព័ន្ធកិច្ច HTWC

ក្រុមការងាររបស់យើង

Team Member #1

WordPress Developer
Enter member description here which describes the position of member in company



Team Member #2

Web Designer
Enter member description here which describes the position of member in company



Team Member #3

Testing Engineer
Enter member description here which describes the position of member in company