Why are we hold Together

HTWC បង្កើតឡើងដើម្បីជាដៃគូក្នុងមហាបេសកកម្មសម្រាប់ថ្វាយសិរីល្អដល់ព្រះយេស៊ូវគ្រីស្ទ តាមរយៈតន្រ្តី ដោយការសរសើរ និងថ្វាយបង្គំ។ យើងមានបំណងចិត្តតែមួយ សម្រាប់គោលដៅតែមួយក្នុងការលើកទឹកចិត្តតាមរយៈការប្រកប អធិស្ឋាន សិក្សាព្រះបន្ទូល និងការថ្វាយបង្គំដែលមានលក្ខណៈខាងវិញ្ញាណ និងសេចក្តីពិត រួមទាំងការនិពន្ធជាបទចម្រៀងថ្វាយបង្គំ និងសរសើរថ្មីៗជាភាសាខែ្មរ ដើម្បីសម្រាប់ជាប្រភពផ្គត់ផ្គង់គ្រប់ផ្នែកតាមដែលអាចធ្វើទៅបាន ។

និមិត្ត

ភ្ជាប់ដួងចិត្តទៅកាន់ព្រះគ្រីស្ទ តាមរយៈការថ្វាយបង្គំ ។

បេសកកម្ម

• លើកស្ទួយវិស័យចំរៀង និងបទភ្លេងថ្វាយបង្គំ ព្រមទាំងផលិតចំរៀងនិពន្ធថ្មី នៃប្រទេសកម្ពុជាអោយមានភាពល្អប្រសើរឡើង
• ប្រមូលផ្តុំអ្នកដែលមានដួងចិត្ត ថ្វាយបង្គំ ដែលមកពីគ្រប់និកាយ ដើម្បីលើកតម្កើងព្រះនាមព្រះយេស៊ូគ្រីស្ទ

ជំនួយគាំទ្រ

• ជួយបណ្តុះបណ្តាលសហគមន៍គ្រីស្ទបរិស័ទ ដែលខ្វះធនធានផ្នែកបច្ចេកទេស ថ្វាយបង្គំ និងតន្រ្តី
• ជាមជ្ឈមណ្ឌលសំរាប់យុវជនចូលរួម ថ្វាយបង្គំ អធិស្ឋាន និងលើកទឹកចិត្ត worship Cambodia

But to all who did receive him, who believed in his name, he gave the right to become children of God, John 1:12

Panha Sorn

Founder & Drummer

ជីវិតរបស់ខ្ញុំទើបស្គាល់ពីកិច្ចការពិតប្រាកដដែលព្រះចង់ដាក់នៅក្នុងជិវិតខ្ញុំ ខ្ញុំបានចំណាយពេលយ៉ាងច្រើនលើជីវិតផ្ទាល់ខ្លួន។ ខ្ញុំដល់ពេលត្រូវឈានជើងធំពេញវ័យមួយចំហ៊ានទៀតនៅក្នុងជំនឿលើព្រះអម្ចាស់យេស៊ូហើយ

Sokleap Mao

Founder & Music Producer

ជាមួយនឹងនិមិត្តដែលខ្ញុំមានតាំងពីតូច តាំងពីមិនទាន់ដឹងក្តីអ្វីសោះ នេះជាការរួមចំណែកយ៉ាងរីករាយមួយដែលខ្ញុំអាចធ្វើបានក្នុងសហគមន៏នេះ ចូរយើងរួមគ្នាបំរើដោយមើលទៅកាន់ព្រះអម្ចាស់យេស៊ូជាទីមួយ

Sokhom Khem

encourage​r & documentry

ជីវិតរបស់យើងម្នាក់ៗត្រូវការការបំពេញពីគ្នាទៅវិញទៅមក។ ភាសាលើកទឹកចិត្ត និងការបន្ទាបខ្លួន ពិតណាស់មិនអាចខ្វះបាន។ សំរាប់អំណោយទានរបស់ខ្ញុំ ខ្ញុំនឹងប្រើប្រាស់វាអោយបានត្រឹមត្រូវស្របតាមអ្វីដែលព្រះទ្រង់ដាក់ក្នុងខ្ញុំ។ ចុះអ្នកវិញ?

Peter Rock

Worshiper & Assistant Pastor

ចំណាយពេលជាមួយការថ្វាយបង្គំព្រះគ្រិស្ត គឺជាកិច្ចការចាំបាច់មួយដែលសំខាន់ដែលត្រូវធ្វើ ព្រោះធ្វើអោយយើងមានអារម្មណ៏ស្ងប់ សន្តិភាពនិងមានពេលសំរាក ក្នុងព្រះវត្តមានទ្រង់

Subscribe to our YouTube Channle

PEOPLE GET ENCOURAGED BY US

SO IN CHRIST WE WHO ARE MANY ARE ONE BODY, AND EACH MEMBER BELONGS TO ONE ANOTHER
នេះជាព្រះពរណាស់ដល់ខ្ញុំ

នេះជាព្រះពរណាស់ដល់ខ្ញុំ

សមាជិកក្រុមថ្វាយបង្គំ

"ខ្ញុំមានអំណរជាខ្លាំងដែលបានចូលរួមជាផ្នែកមួយនៃ HTWC ព្រោះថាយើងអាចស្គាល់បងប្អូនយើងជាច្រើនដែលមកពីបណ្ដាព្រះវិហារផ្សេងៗគ្នា ដែលយើងមិនដែលស្គាល់គ្នាពីមុនឡើយ ហើយនេះក៏ជាការចាប់ផ្តើមទំនាក់ទំនងមួយល្អប្រសើរជាមួយពួកគាត់ដែរ ។ ការដែល HTWC ធ្វើក៏ជាអ្វីដែលខ្ញុំចង់ឃើញពីមុនមកដែរ ។ គឺខ្ញុំចង់ឃើញបទចម្រៀងសម្រាប់សរសើរតម្កើងព្រះជាភាសាខ្មែរមានគុណភាពល្អ ដូចជាបទចម្រៀងជាភាសាផ្សេងទៀតដែលគេធ្វើដែរ "

ការរំភើបដែលផ្តល់សង្ឃឹម

ការរំភើបដែលផ្តល់សង្ឃឹម

សមាជិកពួកជំុនុំ

""ខ្ញុំស្គាល់HTWC តាមរយៈបទចំរៀងបំចំរៀង លើកទ្រង់ឡើង ។ វាហាក់បីដូចជាមិនគួរអោយជឿសំរាប់ខ្ញុំដែលបានចូលរួមចំណែកធ្វើបទចំរៀងមួយបទនេះ។ ពេលមួយដែលខ្ញុំបានជួបជុំនៅក្នុងកម្មវិធីមួយនៅសាលាព្រះគម្ពី ពេលនោះហើយដែលបានបើកភ្នែកខ្ញុំអោយឃើញ ពីអំណាចនៃការថ្វាយបង្គំព្រះ ជាលក្ខណៈក្រុមច្រើននិងរួបរួម។ តាមរយៈការសរសើរតំកើងព្រះអង្គដោយបទចំរៀងនេះ ខ្ញុំពិតជាមានអារម្មណ៏រំភើបមែនទែន ដែលបានចូលរួម ហើយព្រះនឹងចម្រើនកំឡាំងពួកយើងទាំងអស់គ្នា"

ដល់ពេលដែលត្រូវឈរ

ដល់ពេលដែលត្រូវឈរ

សមាជិកក្រុមថ្វាយបង្គំ

"សំរាប់ខ្ញុំជីវិតរបស់ខ្ញុំដែលមានអំណោយទានខាងលេងតន្រ្តី ខ្ញុំប្រើអំណោយទានតែមួយនេះសំរាប់សរសើរព្រះ ឬលេងថ្វាយស្តេចតែមួយប៉ុណ្ណោះ នៅពេលដែល HTWC ចាប់ផ្តើមឡើង វាជាពេលវេលាមួយដែលល្អសាកសមណាស់ដែលត្រូវប្រើខួរក្បាល ឬបច្ចេកទេសនេះ លេងសរសើរថ្វាយព្រះ។ បើទោះជាឧបករណ៏ដែលខ្ញុំបានចូលរួម មិនមែនជាជំនាញរបស់ខ្ញុំក៏ដោយ តែវាជារូបភាពដ៏ល្អដែលត្រូវនាំបច្ចេកទេស និងការថ្វាយបង្គំដែលរួមគ្នាមួយកើតឡើង។"

Our Production

The heavens declare the glory of God; the skies proclaim the work of his hands. Psalm 19:1

One 2 One | ខ្ញុំសម្រាប់អ្នក

https://www.youtube.com/watch?v=KGG_b3KXoZE ច្រៀងដោយ៖ ចំរើន តារា និង​ ម៉ៅ អេសធើរ និពន្ធបទភ្លេង៖ ម៉ៅ សុខលាភ និពន្ធទំនុកច្រៀង៖ ម៉ៅ សុខលាភ និង Claire Connor Produce by : SOKLEAP MUSIC Video By : One 2 One Cambodia Subscribe to HTWC

Get in Touch

welcome to join worship with us every monday afternoon

Find us at the office

Grace studio

#BB06-07, Saint 101, Sk: Beoung tro bek, kh: Chomkamon;

NCC 

#DE6/ST. 265/SK. Toelklaak3
KH,. Toulkork/Phnom Penh;

Give us a ring

Mao sokleap 
+855 089 58 75 00/069 58 75 00
Mon - sat, 8:00-20:00

Panha Sorn 
+855 098 23 10 49
Mon - sat, 8:00-20:00

Sokhom Khem
+855 086 50 66 54
Mon - sat, 8:00-20:00

Contact Us